សូមស្វាគមន៍មកកាន់សេវាកម្ម Correct It
ក្រុមការងាររបស់យើងនឹងប្តេជ្ញាជាខ្លាំង ដើម្បីជួយលោកអ្នកកែសម្រួល និងសរសេរភាសាអង់គ្លេសឱ្យល្អឥតខ្ចោះសម្រាប់តម្រូវការអាជីវកម្មទាំងអស់របស់លោកអ្នក។
គោលបំណងរបស់យើង
ពាក្យពេចន៍របស់លោកអ្នកគឺសំខាន់ណាស់ មិនថានៅលើបណ្តាញអ៊ីនធឺណេត ឬ កន្លែងណាក៏ដោយ។ គ្រប់កំហុសក្នុងការសរសេរ ឃ្លាដែលមើលទៅឆ្គងៗ ឬ ប្រយោគដែលមិនច្បាស់លាស់ នៅលើគេហទំព័ររបស់អ្នក អាចនាំឱ្យអតិថិជនមានការភាន់ច្រឡំលើអត្ថន័យ ខុសពីអ្វីដែលលោកអ្នកចង់និយាយ។ កុំឱ្យកំហុសទាំងនេះប៉ះពាល់ដល់កេរ្ដិ៍ឈ្មោះរបស់លោកអ្នក ហើយបាត់បង់នូវអតិថិជនថ្មីៗ។
មាតិការរបស់លោកអ្នកនឹងមានភាពច្បាស់លាស់ ហើយមានវិជ្ជាជីវៈត្រឹមត្រូវ ដោយប្រើសេវាកម្មពិនិត្យ និងកែសម្រួលរបស់យើងដែលធ្វើឡើុងដោយអ្នកជំនាញ។ យើងកែសម្រួលនូវកំហុសដែលអ្នកផ្សេងអាចមើលរំលង ចាប់តាំងពីពីវេយ្យាករណ៍រហូតដល់ពាក្យពេចន៍ដែលបានប្រើប្រាស់។ ទាំងនេះ ធានាបានថាពាក្យពេចន៍របស់លោកអ្នកមានប្រសិទ្ធភាព ហើយជួយឱ្យម៉ាកយីហោរបស់លោកអ្នករីកចម្រើន។
ឧទាហរណ៍នៃការពិនិត្យ និងកែសម្រួលអត្ថបទ
កំហុសដ៏គួរឱ្យចាប់អារម្មណ៍ជាច្រើនដែលយើងរកឃើញនៅក្នុងបណ្តាញអ៊ីនធឺណេត។











